សកម្មភាពចុះវាយតម្លៃស្តង់ដារវិជ្ជាជីវ:ព្យាបាលដោយចលនា (NSPT)

កាលពីថ្ងៃទី ២៤-២៥ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារវាយតម្លៃស្តង់ដារវិជ្ជាជីវ:ព្យាបាលដោយចលនា (NSPT) ដែលមានសមាសភាពមកពីក្រសួងសុខាភិបាល សមាគមព្យាបាលដោយចលនាកម្ពុជា (CPTA) និងអង្គការ ICRC បានចុះជួបនិងវាយតម្លៃពីវឌ្ឍនភាពនិងកត្តាប្រឈមនៃការអនុវត្តវិជ្ជាជីវ:ព្យាបាលដោយចលនានៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ & ខេត្តកែបនិងផែនការអនាគត។

ការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការសិក្សាវិជ្ជាជីវៈសុខាភិបាលផ្នែកព្យាបាលដោយចលនានៅខេត្តព្រៃវែងនិងខេត្តស្វាយរៀង

នៅព្រឹកថ្ងៃទី២៩ និងទី៣០ ខែសីហាឆ្នាំ២០២៣ សមាគមព្យាបាលដោយចលនា សហការជាមួយសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត នៃសកលវិទ្យាល័យវេជ្ជសាស្ត្រសុខាភិបាល បានចុះផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការសិក្សាវិជ្ជាជីវៈសុខាភិបាល ជំនាញព្យាបាលដោយចលនា ដល់សិស្សានុសិស្សនៅវិទ្យាល័យចំនួន៤ គឺ៖ វិទ្យាល័យកំពង់លាវ និង វិទ្យាល័យព្រះអង្គឌួង ខេត្តព្រៃវែង, វិទ្យាល័យប្រសូតិ និង វិទ្យាល័យជីភូ ខេត្តស្វាយរៀង ដែលអ្នកចូលរួមសរុបទាំងអស់មានចំនួន ៣៨០នាក់។ កម្មវិធីផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការសិក្សាវិជ្ជាជីវៈសុខាភិបាល ជំនាញព្យាបាលដោយចលនានេះ ទទួលបានការឧបត្ថម្ភគាំទ្រទាំងស្រុងពីគណ:កម្មកាកាកកាបាទក្រហមអន្តរជាតិប្រចាំនៅប្រទេសកម្ពុជា។​​​​​ ជាទីបញ្ចប់សូមជូនពរដល់ប្អូនៗ ដែលត្រៀបប្រលងបញ្ចប់មធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) អោយប្រលងជាប់គ្រប់ៗគ្នា៕ សូមអរគុណ!

ការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការសិក្សាវិជ្ជាជីវៈសុខាភិបាល ជំនាញព្យាបាលដោយចលនា

នៅព្រឹកថ្ងៃទី០២ និងទី០៣ ខែវិឆ្ឋិកាឆ្នាំ២០២២ សមាគមព្យាបាលដោយចលនា សហការជាមួយសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត នៃសកលវិទ្យាល័យវេជ្ជសាស្ត្រសុខាភិបាល បានចុះផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការសិក្សាវិជ្ជាជីវៈសុខាភិបាល ជំនាញព្យាបាលដោយចលនា ដល់សិស្សានុសិស្សនៅវិទ្យាល័យព្រះបាទសុរាម្រឹត និងវិទ្យាល័យប៊ុនរ៉ានីរលាប្អៀរ សម្រាប់ខេត្តកំពង់ឆ្នាំង និងវិទ្យាល័យពោធិ៍សាត់ និងវិទ្យាល័យទាចំរ៉ាត់ ក្រោមការឧបត្ថម្ភគាំទ្រ ពីគណ:កម្មកាកាកកាបាទក្រហមអន្តរជាតិ៕

សមាគមព្យាបាលដោយចលនានឹងប្ដូរទៅទីតាំងថ្មី

សូមជំរាបជូនអតិថិជន និងសាធារណ:ជនជាទីគោរពថាសមាគមព្យាបាលដោយចលនានឹងប្ដូរទៅទីតាំងថ្មីនៅថ្ងៃទី ១៥ ខែកញ្ញាឆ្នាំ២០២២ នេះ។ទីតាំងថ្មីស្ថិតនៅផ្ទះលេខ១៩ ផ្លូវលេខ៤១៨ (ផ្លូវហាងបកែវ ទៅក្រោយទូតចិន) សង្កាត់ទូលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។អាស្រ័យដូចបានជំរាបជូនខាងលើសូមអតិថិជន និងសាធារណ:ជន ទាំងអស់ជ្រាបជាពត៌មាន។សូមអរគុណ!!! 33 1 Share Like Comment Share